ស្នាមជើង ឱសថអង់ទីប៊ីយោទិក (Antibiotic Footprint)
  
Translated

(នាម) គឺជារង្វាស់មួយប្រើប្រាស់ក្នុងការបរិយាយអំពីបរិមាណសរុប នៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ដោយសកម្មភាពមនុស្សផ្ទាល់ និងប្រយោល ទៅលើមនុស្ស និងសត្វក្នុងផលិតកម្មកសិកម្ម។

 

“Antibiotic Footprint អាចជួយអ្នកឱ្យដឹងអំពីចំនួន នៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកសរុប នៅជុំវិញពិភពលោក។” [១]   

 

“តើយើងអាចជួយកាត់បន្ថយចំនួន Antibiotic Footprint តាមរបៀបណា?”

 

Learning point

ចំណុចគួរស្វែងយល់

 

Antibiotic Footprint ត្រូវបានលើកឡើងថា ជារង្វាស់សកលមួយដែលបរិយាយអំពីបរិមាណសរុប នៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកនៅលើមនុស្ស និងផ្នែកបសុសត្វ ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។​​ [១] ​‘Carbon footprint’ និង ‘Antibiotic footprint’ ត្រូវបានគេសម្គាល់ឃើញមានលក្ខណៈស្រដៀងគ្នា (រូបភាពទី១) ។ ខណៈដែលយើងគ្រប់គ្នាប្រើប្រាស់កម្លាំងថាមពលដើម្បីរស់រានមានជីវិត ការប្រើប្រាស់ផូស៊ីលឥន្ធនៈយ៉ាងច្រើនសន្ធឹកសន្ធាប់បានជំរុញឱ្យមានការផ្លាស់ប្ដូរអាកាសធាតុពិភពលោកផងដែរ។ ដូចគ្នានេះដែរ ខណៈពេលដែលយើងប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ដើម្បីប្រឆាំងនឹងការបង្ករោគដោយបាក់តេរី ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវ បានជំរុញ​ឱ្យបាក់តេរីទាំងនោះក្លាយជាមេរោគស៊ាំនឹងឱសថច្រើនមុខ (Superbugs)  ដែលជាបាក់តេរីស៊ាំទៅនឹងឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ។

 

រូបភាពទី១: Carbon Footprint (ខាងឆ្វេង) និង​ Antibiotic Footprint (ខាងស្ដាំ)

 

ប្រសិនបើគ្មានសកម្មភាពជាសកល ដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកនោះទេ មនុស្សជាច្រើននឹងត្រូវស្លាប់ដោយមេរោគស៊ាំនឹងឱសថច្រើនមុខដ៏សាហាវនេះ។ Antibiotic Footprint ក៏មានគោលបំណងវាស់វែងបរិមាណសរុប នៃការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកនៅគ្រប់សកម្មភាពរបស់មនុស្សដោយផ្ទាល់នៅក្នុងសហគមន៍ មន្ទីរពេទ្យ និងដោយប្រយោលក្នុងផលិតផលកសិកម្មផងដែរ។

 

Antibiotic Footprint នៃប្រទេសមួយអាចប៉ាន់ប្រមាណពីចំនួនប្រើប្រាស់ឱសថអង់ទីប៊ីយោទិកសរុបនៅលើមនុស្ស និងសត្វ (រូបភាពទី២)។​ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកនៅក្នុងវិស័យកសិកម្ម ជាផ្នែកមួយសំខាន់របស់ Antibiotic Footprint ពីព្រោះឱសថអង់ទីប៊ីយោទិកជាច្រើនត្រូវបានគេយកទៅផ្ដល់ជាចំណីសត្វ ហើយហូរចូលក្នុងប្រព័ន្ធលូទឹកស្អុយ និងប្រភពទឹកផ្សេងទៀត ដោយមិនបានបន្សុទ្ធដែលធ្វើឱ្យមានការកើនឡើងបាក់តេរីស៊ាំនឹងឱសថអង់ទីប៊ីយោទិកនៅក្នុងបរិស្ថាន។

 

រូបភាពទី២៖ Antibiotic Footprints​ សកល តាមប្រទេសនៅឆ្នាំ២០១៥

ចូរស្វែងរកបន្ថែមអំពី “Antibiotic Footprint” នៅលើគេហទំព័រ www.antibioticfootprint.net

ពាក្យទាក់ទង៖ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ

 

សេចក្ដីយោង

1 Limmathurotsakul, D., Sandoe, J. A., Barrett, D. C., Corley, M., Hsu, L. Y., Mendelson, M., . . . Howard, P. (2019). ‘Antibiotic footprint’ as a communication tool to aid reduction of antibiotic consumption. Journal of Antimicrobial Chemotherapy. doi:10.1093/jac/dkz185

2 AntibioticFootprint. (n.d.). Retrieved from http://www.antibioticfootprint.net/

 

 

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ